Monday, June 7, 2010

ល្បែងផ្គូរផ្គងរូបភាព ១.‌១


ល្បែង​ផ្គូរផ្គង​រូបភាព ១.‌១
ល្បែង​ផ្គូរផ្គង​រូបភាព គឺ​ជា​ល្បែង​ដែល​តម្រូវ​ឱ្យ​អ្នក​លេង​ផ្គូរផ្គង​ឈ្មោះ​សត្វ​ជាមួយ​នឹង​រូបភាព​របស់​វា ។ ពី​ដំបូង​វា​ងាយ​ទេ ក៏​ប៉ុន្តែ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​គឺ​កាន់តែ​ពិបាក​ទៅៗ ។ អ្នក​លេង​ត្រូវចុច​លើ​រូបភាព​របស់​សត្វ​ឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានពិន្ទុ ។ ចុច​ត្រូវគឺទទួលបាន ១ពិន្ទុ ចុចខុសដក ១ពិន្ទុ រៀង​រាល់ ២០ពិន្ទុ គឺចូលទៅក្នុងកម្រិតថ្មី ។ អ្នក​អាច​បន្ថែម​រូបភាព​ថ្មីៗចូលបាន ដោយ​ដំបូង​ត្រូវ​ដាក់​ឈ្មោះ​រូបភាព​នោះ​ឱ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន ឧ. ទា (Duck) ។ ត្រូវ​ដាក់​ឈ្មោះ​ខ្មែរ រួច​ទើប​ដាក់​ឈ្មោះ​ជា​ភាសា​អង់គ្លេសក្នុង​រង្វង់​ក្រចក (បើ​ចង់​ប្រើប្រាស់​តែ​ជា​ភាសា​ខ្មែរ​សុទ្ធ ឬ អង់គ្លេស​សុទ្ធ​ក៏​បាន) បន្ទាប់​​មក​ត្រូវ​ចម្លង​រូបភាព​នោះ​ទៅ​ដាក់​ក្នុង​ថត (Folder) \images ដែល​ស្ថិត​នៅ​ក្នុង​ថត​កម្មវិធី​ល្បែង​នេះ ។ ចំពោះ​រូបភាព​ដែល​អាច​ដាក់​បន្ថែម​បាន​គឺ​រូបភាព​ដែល​មាន​កន្ទុយ *.bmp, *.jpg, *.png, *.gif, etc. ។

តម្រូវការ

-មាន Windows 2000 SP4 ឡើងទៅ
-មាន Microsoft.Net Framework 2.0-មាន Khmer Unicode

ទាញយក

No comments:

Post a Comment