ល្បែងផ្គូរផ្គងរូបភាព ១.១
ល្បែងផ្គូរផ្គងរូបភាព គឺជាល្បែងដែលតម្រូវឱ្យអ្នកលេងផ្គូរផ្គងឈ្មោះសត្វជាមួយនឹងរូបភាពរបស់វា ។ ពីដំបូងវាងាយទេ ក៏ប៉ុន្តែពីមួយកម្រិតទៅមួយកម្រិតគឺកាន់តែពិបាកទៅៗ ។ អ្នកលេងត្រូវចុចលើរូបភាពរបស់សត្វឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានពិន្ទុ ។ ចុចត្រូវគឺទទួលបាន ១ពិន្ទុ ចុចខុសដក ១ពិន្ទុ រៀងរាល់ ២០ពិន្ទុ គឺចូលទៅក្នុងកម្រិតថ្មី ។ អ្នកអាចបន្ថែមរូបភាពថ្មីៗចូលបាន ដោយដំបូងត្រូវដាក់ឈ្មោះរូបភាពនោះឱ្យបានត្រឹមត្រូវជាមុនសិន ឧ. ទា (Duck) ។ ត្រូវដាក់ឈ្មោះខ្មែរ រួចទើបដាក់ឈ្មោះជាភាសាអង់គ្លេសក្នុងរង្វង់ក្រចក (បើចង់ប្រើប្រាស់តែជាភាសាខ្មែរសុទ្ធ ឬ អង់គ្លេសសុទ្ធក៏បាន) បន្ទាប់មកត្រូវចម្លងរូបភាពនោះទៅដាក់ក្នុងថត (Folder) \images ដែលស្ថិតនៅក្នុងថតកម្មវិធីល្បែងនេះ ។ ចំពោះរូបភាពដែលអាចដាក់បន្ថែមបានគឺរូបភាពដែលមានកន្ទុយ *.bmp, *.jpg, *.png, *.gif, etc. ។

តម្រូវការ
-មាន Windows 2000 SP4 ឡើងទៅ
-មាន Microsoft.Net Framework 2.0-មាន Khmer Unicode
ទាញយក